ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០

20200212.1

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថា​នភា​ព​អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើថា ៖ កម្រិតស​ម្ពា​ធ​ទាប​ខ្សោ​យ បាននឹងកំពុងគ្របដណ្តប់លើកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឲ្យ៖

១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

- សីតុណ្ហភាពអប្បបរមា មានពី១៩-២២អង្សាសេ

- សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ

 

២៖ តំបន់វាលទំនាបកណ្តាល

- សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ

- សីតុណ្ហភាពអតិបរមា មានពី៣២-៣៤អង្សាសេ

នៅថ្ងៃទី១២-១៣ ខែកុម្ភៈ ផ្នែកខ្លះនៃរាជធានី-ខេត្តនៃតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅភាគខាងកើតជាប់នឹងប្រទេសវៀតណាម នឹងអាចមានភ្លៀងខ្សោយ។

៣៖ តំបន់មាត់សមុទ្រ៖

- សីតុណ្ហភាពអប្បបរមា មានពី២៤-២៦អង្សាសេ

- សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ

នៅថ្ងៃទី១២-១៥ ខែកុម្ភៈ ផ្នែកមួយចំនួននៃរាជធានី-ខេត្តនៅតំបន់មាតុសមុទ្រ នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 395 នាក់

ម្សិលមិញ 374 នាក់

សរុប 242417 នាក់