ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកត្រពាំងប្រាសាទ និងរដ្ឋបាលស្រុកអន្លង់វែង

20200211.6

ខេត្តឧត្តរមានជយ័ ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោកស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃ​ទី​១​០​​ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកបានអញ្ជើ​ញចូលរួមប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកត្រពាំងប្រាសាទ និ​ង​រដ្ឋបាលស្រុកអន្លង់វែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត ស្រុកជាច្រើនរូបទៀត ។

លោកប៉ែន កុសល្យ បានថ្លែងថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកនាឱកាសនេះ ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ នៃ​ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសា​ធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការនិងសហវិមជ្ឈការ សំ​ដៅ​​ធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជា​តិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុ​ង​​​ការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង ការប្រើប្រាស់សិទ្ធិអំណាចនិងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងកា​រ​អ​ភិវ​ឌ្ឍ​ន៍មូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោ​យប្រសិទ្ធភាព ។ លោកអភិបាលខេត្ត បានបន្តទៀ​ត​ថា​ ការដាក់ឱ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋ​បា​ល​​​ស្រុកនាពេលនេះ មានអត្ថនយ័យ៉ាងជ្រាលជ្រៅ មកលើប្រពន្ធ័គ្រប់គ្រងរដ្ឋ​បា​​​លថ្នាក់ក្រោមជាតិបន្ថែមទៀតគឺ៖ ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុកតាមគោលការណ៍នៃរដ្ឋ​បា​ល​​​ឯកភាព ដែលមានលក្ខណៈ​ពេ​ញលេញ ដើម្បីបង្កើតជំរុញ និងធ្វើឱ្យមានចីរភាព តាមការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បា​ប់ស្តីពីការគ្រ​ប់​គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងគោលការណ៍កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ។

ដើម្បីធានាឱ្យដំណើរការចាប់ផ្តើមអនុវត្តរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុក ដោយរលូនចាប់ពីពេលនេះតទៅ លោកប៉ែន កុសល្យ បា​ន​​​ធ្វើការណែនាំនូវកិច្ចការចាំបាច់មួយចំនួន ដែ​លត្រូវយកចិត្តអនុវត្តរួមមាន ៖
- ១៖ ការធានានិរន្តរភាពការងាររដ្ឋបាលនិងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមនិតិវិធីរដ្ឋបាលនិងនិតិវិធីហិរញ្ញវត្ថុ កា​រចរចារលិខិតស្នាមនិងការរៀបចំទីកន្លែងបំពេញការងារ
- ២៖ ការគ្រប់គ្រងបុគ្គលិក
- ៣៖ ការគ្រប់គ្រងកិច្ចការ ឯកសារនិងទ្រព្យសម្បត្តិ
- ៤៖ ការផ្តល់សេវាតាមការិយាលយ័ច្រកចេញចូលតែមួយ
- ៥៖ ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់
- ៦៖ អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណះនិងសុវត្ថិភាពសង្គម
- ៧៖ អំពីកិច្ចប្រជុំក្រុមប្រឹក្សាស្រុក ។

លោកអភិបាលខេត្ត ប៉ែន កុសល្យ បានថ្លែងថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតី​សា​មគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុ​ម​​​​​ប្រឹក្សា គណះអភិបាល មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នា​ក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ គោរពច្បាប់ គោរពគោ​លការ​ណ៍​នានារបស់រដ្ឋ និងពង្រឹងរ​បៀ​​​បរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ច សំដៅអ​ភិវ​ឌ្ឍ​​​​​មូលដ្ឋាន ឆ្លើ​យ​​តបចំបោះតម្រូវការរវស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 393 នាក់

ម្សិលមិញ 374 នាក់

សរុប 242415 នាក់