វិស័យកសិកម្មវៀតណាមប្រឈមការខាតបង់រហូតដល់ «៨០០លានដុល្លារ» ប្រសិនបញ្ហាវីរុសកូរ៉ូណាថ្មីនៅតែអូសបន្លាយ

20200210.16

ប្រទេសវៀតណាម ៖ វិស័យនាំចេញផលិតផលកសិកម្មរបស់វៀតណាមទៅកាន់ចិន អាចប្រឈមនឹងការធ្លាក់ចុះក្នុងទំហំរហូតដ ល់ ៨០០លានដុល្លារ ប្រសិនបើបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី 2019-nCoV នៅតែមិនទាន់អាចគ្រប់គ្រងបានទាំងស្រុង។ នេះបើតាម​កា​​រដកស្រង់ការផ្សាយចេញពី សារព័ត៌មាន VN Express នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ផាន វ៉ានជីញ (Phan Van Chinh) នាយកទីភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាម នា​ពេលថ្មីៗនេះ បានលើកឡើងថា ប្រសិនបើបញ្ហារីករាលដាលនៃវីរុសកូរ៉ូណាថ្មី នៅតែមិនអាចគ្រប់គ្រងបានទេនោះ ក្នុងរយៈ​ពេ​ល ០៣ខែ ទំហំនៃការប៉ះពាល់ដល់ការនាំចេញផលិតផលកសិកម្ម ទៅកាន់ប្រទេសចិន គឺនឹងចន្លោះពី ៤០០-៦០០លានដុល្លារ ហើ​យប្រសិនបើវាបន្តយូរជាងនេះទៀត តួលេខអាចកើនឡើងដល់ចន្លោះ ៦០០-៨០០លានដុល្លារអាមេរិក ។

រីឯរដ្ឋមន្រ្តីឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាម លោក ត្រាន ធួនអាញ់ (Tran Tuan Anh) បាននិយាយថា បញ្ហាវីរុសកូរ៉ូណាថ្មីទំនងជានឹងបង្កការខូចខាតធំ ដល់ការធ្វើពាណិជ្ជកម្មជាមួយចិន ដែលអតិថិជនធំបំផុតនៃផលិតផលកសិកម្មរបស់វៀតណាម កាលពីឆ្នាំ២០១៩ ហើយដំណោះស្រាយរយៈពេលខ្លី និងរយៈពេលវែង គឺត្រូវការជាចាំបាច់សម្រាប់ដោះស្រាយបញ្ហានេះជាបន្ទាន់។

ក្រសួងផែនការ និងវិនិយោគវៀតណាម ក៏បានធ្វើការប៉ាន់ស្មានដែរថា ប្រសិនបើបញ្ហាវីរុសកូរ៉ូណាថ្មី មិនអាចគ្រប់គ្រងបាននៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២០ នេះទេនោះ ទំហំនៃការនាំចេញផលិតផលរបស់វៀតណាមទៅកាន់ចិន ក្នុងត្រីមាសនេះនឹងធ្លាក់ចុះ​២៥ភាគរយ ហើយបើបន្តដល់ត្រីមាសទី២ វាអាចនឹងធ្លាក់រហូតដល់ ៥៦ភាគរយ ។

គួរជម្រាបថា ផលិតផលកសិកម្មមួយចំនួនរបស់វៀតណាម បានក្លាយខ្លួនជាជនរងគ្រោះនៃការវាយលុកពីវីរុសកូរ៉ូណាថ្មីរួចស្រេ​ច​ម​​កហើយ ដោយរថយន្តដឹកកុងតឺន័ររាប់រយគ្រឿង ត្រូវជាប់គាំងនៅច្រកព្រំដែនជាង១០ថ្ងៃ ក្រោយបុណ្យចូលឆ្នាំចិន-វៀតណាម ប​​​ន្ទាប់ច្រកព្រំដែននៅភាគខាងជើងវៀតណាម ត្រូវបានបិទដើម្បីទប់ស្កាត់ហានិភ័យ នៃការរីករាលវីរុសកូរ៉ូណាថ្មី។ កាលពីស​ប្តា​ហ៍​​​នេះ នាយករដ្ឋមន្រ្តីវៀតណាមទើបតែបានបញ្ជា ឲ្យការធ្វើពាណិជ្ជកម្មនៅព្រំដែនបន្តឡើងវិញ ដើម្បីធានាថា សកម្មភាពសេ​ដ្ឋ​កិ​ច្ចមិនត្រូវបានរឹតត្បិតខ្លាំងពេក ដោយសារតែវីរុសនេះ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 378 នាក់

ម្សិលមិញ 374 នាក់

សរុប 242400 នាក់