មុខសញ្ញា​អ្នកលេង​ល្បែងស៊ីសង ២នាក់ បង្ក្រាប​និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន

កំពង់ស្ពឺ ៖ នៅ​រសៀល​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨កម្លាំង​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​សន្តិសុខ ស្រុក​ចុះបង្ក្រាប​ទីតាំង​បើក​លេង​ល្បែងស៊ីសង(អាប៉ោង) នៅ​ចំណុច​ព្រៃ​ខាងត្បូង ភូមិ​បាក់​ចិញ្ចៀន ឃុំ​ត្រពាំង​គង​និង​ឃាត់​មុខសញ្ញា​ចំនួន ២ នាក់​រួម​និង​វត្ថុតាង។

ទីតាំង​បើក​លេងល្បែង​អាប៉ោង​ខាងលើនេះ គឺ​លោក​ទទួល​ព័ត៌មាន​បានយូ​មកហើយ តែ​ដាក់​កំលាំង​ចុះបង្ក្រាប​បែកការ ទើប​ថៃ្ង​នេះ អស់​លក្ខ សមត្ថកិច្ច​ក្របួច​បាន​តែម្ដង ក្នុងនោះ​ឃាត់​បាន​មុខសញ្ញា​អ្នកលេង ៖
១-ឈ្មោះ ឈុន យ៉ែម ភេទ​ប្រុស អាយុ ៥០ឆ្នាំ ។
២-ឈ្មោះ ចាន់ វ៉ាន់​ហន ភេទ​ប្រុស អាយុ ៥៤ឆ្នាំ(អ្នកបាញ់​អាប៉ោង) នៅ​ភូមិ​បាក់​ចិញ្ចៀន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឹ។

វត្ថុតាង​ដកហូត​បានរួម​មាន ៖ គ្រាប់ អាប៉ោង មួយ ចាន ទ្រនាប់​សម្រាប់​បាញ់អាប៉ោង មួយ ម៉ូតូ ៣គ្រឿង។ ប​ច្ច​ប្បន្ន​កម្លាំង​ជំនាញ​ស្រុក​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

34208075_2048511665413425_3153141366955966464_n 34137053_2048511678746757_2402062598905266176_n

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 19 នាក់

ម្សិលមិញ 302 នាក់

សរុប 282608 នាក់