ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ អញ្ជើញបិទការប្រកួត កីឡាមហាជន ជម្រើសជើងឯក ទូទាំងខេត្តប្រចាំឆ្នាំ២០១៩

photo_2019-07-22_23-04-34

ខេត្តតាកែវ ៖នារសៀលថ្ងៃច័ន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តាកែវ និង លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ ចំណុះមន្ទីរ បានអញ្ជើញចូលរួមអបអរសាទរបិទការប្រកួតកីឡា មហាជន ជម្រើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០១៩ ដែលបាន ប្រារព្ធធ្វើឡើងនៅមណ្ឌលកីឡាខេត្តតាកែវ។

សូមបញ្ជាក់ដែរថា ការប្រកួតកីឡាមហាជន ជម្រើសជើងឯកទូទាំង ខេត្តប្រចាំឆ្នាំ២០១៩ មាន វិញ្ញាសារ គឺ កីឡាបាល់ទាត់ និងកីឡា បេតង់ (ប៊ូល) ដែលបានធ្វើការប្រកួតមានរយះពេល ០៦ថ្ងៃ ចាប់ពី ថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩ ដែលមានការចូល រួមប្រកួត ក្រុមកីឡាបាល់ទាត់មាន ១៤ក្រុម និងកីឡាប៉េតង់ (ប៉ូល) មាន ០៣ក្រុម មកពីអង្គភាពនានាជុំវិញខេត្ត ធានាគារជុំវិញខេត្ត សរុបកីឡាកងប្រកួតមានចំនួន ២៩២នាក់។

គូសបញ្ជាក់ដែរ ការប្រកួតកីឡាបាល់ទាត់មហាជន ជម្រើសជើងឯក ទូទាំងខេត្ត ប្រចាំឆ្នាំ២០១៩ បានទៅលើក្រុមកីឡាបាល់ទាត់ យុវជន ត្រាំកក់ បានពាន់រង្វាន់ចំណាត់ថ្នាក់ លេខ១ ដោយបានយកឈ្នះ ក្រុមកីឡាបាល់ទាត់ គ.ជ.ប ខេត្តតាកែវ ក្នុងលទ្ធផល ២ទល់នឹង១ រីឯចំណាត់ថ្នាក់លេខ ៣បានទៅលើក្រុមកីឡាបាល់ទាត់ ស្នងការ នគរបាលខេត្តតាកែវ ។ ចំពោះវិញ្ញាសារប៉េតង់ (ប៉ូល) ចំណាត់ ថ្នាក់​លេខ ១បានទៅ លើក្រុមប៉េតង់ សាលាគរុកោសល្យ និងវិក្រឹត្យ ការខេត្ត ចំណាត់ថ្នាក់លេខ ២ បានទៅលើ ក្រុមប៉េតង់ ស្នងការនគរ បាលខេត្ត និងចំណាត់ថ្នាក់លេខ ៣ បានទៅលើ ក្រុមប៉េតង់ តំបន់ ប្រតិបត្តិការសឹករងខេត្ត ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 23 នាក់

ម្សិលមិញ 302 នាក់

សរុប 282612 នាក់