ប្រធានាធិបតី​អេហ្ស៊ីប​ចេញ​សារ​ជូន​ពរ Salah ឲ្យ​ឆាប់​សះ​ស្បើយ​ពី​របួស

លោក Abdel Fattah el-Sisiប្រធានាធិបតី​អេហ្ស៊ីប​ក្នុង​ថ្ងៃ​នេះ​បាន​ចេញ​សារ​ជូន​ពរ Mohamad Salah ឲ្យ​ឆាប់​ជា​ពី​របួស។

5b0bf97bbd38b_1527511380_large

ក្នុង​សារ Twitter លោក​ប្រធានាធិបតី Sisi បាន​ហៅ Salah ថា​ជា​ "កូន​ប្រុស​ដ៏​ល្អ​របស់​អេហ្ស៊ីប" និង​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា​កីឡាករ​នឹង​អាច​ចូល​រួម World Cup ខាង​មុខ។ នៅ​ចុង​បញ្ចប់​នៃ​សារ លោក​បាន​ជូន​ពរ​ខ្សែ​ស្លាប​ឲ្យ​ឆាប់​ជា​ពី​របួស។

លោក​ប្រធានាធិបតី​បាន​សរសេរ​ថា៖ "ខ្ញុំ​បាន​ទាក់​ទង​ជាមួយ​កូន​ប្រុស​ដ៏​ល្អ​របស់​អេហ្ស៊ីប Mohamed Salah ដើម្បី​សួរ​សុខទុក្ខ​ពី​របួស​របស់​គេ។ ដូច​ខ្ញុំ​រំពឹង​ទុក រូប​គេ​គឺ​ជា​វីរបុរស​ដែល​ព្យាយាម​ជម្នះ​លើ​មុខ​របួស និង​ទឹក​ចិត្ត​មោះមុត​ក្នុង​ការ​ចង់​ចូល​រួម​ក្នុង​កម្មវិធី​ដ៏​ធំ​ដើម្បី​អេហ្ស៊ីប​ (World Cup)នា​ថ្ងៃ​ខាង​មុខ។ ខ្ញុំ​បាន​ប្រាប់​គេ​ថា​ឲ្យ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ ធ្វើ​ជា​និមិត្តរូប​របស់​អេហ្ស៊ីប និង​ប្រឹងប្រែង​ពាំ​នាំ​កិត្តិយស និង​មោទនភាព​ឲ្យ​ប្រទេស​ជាតិ។ ខ្ញុំ​បាន​បន់​ស្រន់​ដល់​ព្រះ​ Allah ដើម្បី​ជួយ​ឲ្យ​គេ​ឆាប់​សះ​ស្បើយ​ពី​របួស"។

ក្នុង​ថ្ងៃ​នេះ​ដែរ Salah ក៏​បាន​បង្ហោះ​សារ​មួយ​ថា ខ្លួន​ "មាន​ទំនុក​ចិត្ត" ថា​នឹង​សះ​ពី​របួស​ ហើយ​ចូល​រួម កម្មវិធី World Cup ដើម្បី​ប្រជា​ជន​អេហ្ស៊ីប។

សូម​បញ្ជាក់​ផង​ដែរ​ថា Salah បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​នេះ។ កីឡាករ​បាន​ស៊ុត​ចូល ៤៣ គ្រាប់​ឲ្យ Liverpool និង​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប​បាន​ចូល​រួម World Cup ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត ២០​ឆ្នាំ។

5b0bf84b86ff3_1527511080_large

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 199 នាក់

ម្សិលមិញ 296 នាក់

សរុប 261725 នាក់