សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ភ្ញៀវទេសចរចិនបានធ្លាក់ចុះប្រមាណ៩០ភាគរយ ខណៈដែលជំងឺ COVID-19 កើតមានឡើងនៅប្រទេសចិន

20200226.9.1

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅពេលដែលជំងឺ COVID-19 កើតមានឡើងនៅប្រទេសចិន បានធ្វើឲ្យភ្ញៀវទេសចរចិនបានធ្លាក់ចុះទៅដល់ ៩០ភាគរយ នៅកម្ពុជា ដែលកត្តានេះបានធ្វើឲ្យប៉ះពាល់ខ្លាំង ដល់អ្នកវិនិយោគលើវិស័យទេសចរណ៍ ។
ថ្លែងក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ ប្រវែងជាង ១៧៤ គីឡូម៉ែត្រ ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោងឧត្ដរមានជ័យ នៅ​​​​​​​​​​ព្រឹកថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោមានប្រសាស​​ន៍ថា ដោយសារប្រទេសចិនបានកើតមានជំងឺ COVID-19 បានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ទូទាំ​ង​ពិភពលោ​ក ​រាប់ទាំងកម្ពុជាផងដែរ ។
សម្តេចតេជោបានអះអាងថា ប្រទេសកម្ពុជាមិនបានបិទជើងហោះហើរពីចិនមកកម្ពុជាឡើយ ព្រោះកម្ពុជាពុំមានការរើសអើងជនជាតិចិននោះទេ ហើយកម្ពុជាស្វាគមន៍រាល់​ភ្ញៀ​​វទេសចរគ្រប់ជាតិសាសន៍ដែលចង់មកកំសាន្តនៅកម្ពុជា ។ សម្តេចតេជោ សង្ឃឹមជឿរជាក់ថា ក្រោយពីប្រទេសចិនបានដោះស្រាយបញ្ហាជំងឺCOVID-19 រួចរាល់ ភ្ញៀវទេ​​​​សចរចិននិងមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ។ ហើយមួយទៀតរង្គើទេសចរលើពិភពលោកតែម្តង ព្រោះទេសចរណ៍ចិនក្នុងមួយឆ្នាំជាង១០០លាននាក់ ធ្វើដំ​ណើ​រ​​ទៅទស្សនកិច្ចនៅប្រទេសក្រៅ អញ្ចឹងគិតមើលសណ្ឋាគារ ភោជនីយដ្ឋាន ដែលធ្លាប់ទទួលភ្ញៀវទេសចរចិន និងត្រូវជួបប្រឈមនិងការខ្វះភ្ញៀវ ។ សូម្បីតែយើង គ្មានការបិទទេ​​សចរចិនទេ ក៏ប៉ុន្តែ ចិនគាត់មានការប្រុងប្រយ័ត្ន ក្នុងពេលដែលចេញដំណើរ ដូច្នេះគ្រាន់តែវិស័យទេសចរណ៍របស់យើង សម្រាប់ទេសចរចិនធ្លាក់ដល់៩០ភាគរយ ។ ហើ​យ​​សង្ឃឹមថា មិត្តចិននិងកើនឡើងវិញនៅទេសចរចិននៅពេលក្រោយ ព្រោះចិនត្រូវបានរើសអើងនៅប្រទេសដ៏ទៃ ប៉ុន្តែមិនត្រូវបានរើសអើងនៅកម្ពុជាទេ ដូច្នេះបន្ទាប់ពីសេ​ដ្ឋ​​​​កិច្ចចិន និងស្ថេរភាពនៃជំងឺកូរ៉ូណានេះរួចហើយ ទេសចរចិននឹងតម្រង់មកកម្ពុជា នេះជាចំណុចដែលត្រូវឃើញពីចំណងទាក់ទងនេះ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5 នាក់

ម្សិលមិញ 302 នាក់

សរុប 282594 នាក់