នៅទូទាំងប្រទេសចិន មនុស្សសរុប១០,៨៤៤នាក់ជាសះស្បើយពីវីរុស COVID-19 និងចាកចេញពីមន្ទីរពេទ្យ

20200217.15

ប្រទេសចិន ៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសឱ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សរុបចំនួន ១០,​៨៤​៤​នា​ក់ហើយត្រូវបានក្រុមគ្រូពេទ្យ អនុ ញ្ញា តឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង។ នេះបើតាមការចេ​ញ​​​​ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ ២០​២​០។

យោងតាមគណៈកម្មការសុខាភិបាលជាតិចិនបានបញ្ជាក់ថា ពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សចំនួន ១,៤២៥នាក់ ប​ន្ថែ​ម​ទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំ​នួនអ្នកជាសះស្បើយកើនឡើងដល់ ១០,៨៤៤នាក់ដូចខាងលើ ។

គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយដោយរដ្ឋាភិបាលចិន ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ជិត ១,​៧​៧​០​នាក់ ខណៈ ៧០,៥៤៨នាក់ឆ្លងនៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ ក្រុមជំនាញវេជ្ជសាស្ត្ររាប់ពាន់​នា​ក់ ថ្នាំសង្កូវ និងគ្រឿងបរិក្ខាពេទ្យជាច្រើនសិបតោនទៀត ត្រូវបានដឹកជញ្ជូនប​ន្ថែ​ម​​​ទៀតទៅខេត្តហ៊ូប៉ី (Hubei) និងទី​ក្រុង​វូ​ហា​​ន (Wuhan) ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធនឹងវីរុស COVID-19 ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 190 នាក់

ម្សិលមិញ 296 នាក់

សរុប 261716 នាក់