អង្គការសុខភាពពិភពលោក WHO ប្រកាសថា ការផលិតវ៉ាក់សាំងសម្រាប់វីរុស Covid-19 អាចនឹងរួចរាល់១៨ខែទៀត

20200212.10

ហ្សឺណែវ ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស (Tedros Adhanom Gh​eb​re​y​e​s​us) បានប្រកាសថា ការផលិតវ៉ាក់​សាំ​ងសម្រាប់វីរុសកូរ៉ូណាថ្មី ដែលទើបតែមានឈ្មោះជាផ្លូវការ Covid-19 អាចនឹងត្រូវបានផ​លិ​តរួចរាល់នៅក្នុងរយៈពេល ១៨ខែខាងមុខនេះ ខណៈចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិននៅតែបន្តកើនឡើង ។ នេះបើតាម​កា​រចេញផ្សាយដោយស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Tedros ធ្វើការកត់សម្គាល់ខាងលើ នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃអង្គារសប្ដាហ៍នេះ​។ លោកប្រធាន WHO បានគូសប​ញ្ជា​ក់​យ៉ាងដូច្នេះថា «ការអភិវឌ្ឍ និងផលិតវ៉ាក់សាំង ព្រមទាំងវិធីសាស្ត្រព្យាបាល គឺជាផ្នែ​ក​មួយដ៏សំខាន់នៃរបៀបវារៈក្នុងការសិក្សាស្រាវជ្រាវ ប៉ុន្តែវាត្រូវការពេលវេលាខ្លះ ហើ​យខ្ញុំយល់ថា វ៉ាក់សាំងដំបូងអាចនឹងត្រូវបាន​ផ​លិតរួចរាល់នៅក្នុងរយៈពេល ១៨ខាងមុខទៀតនេះ»។ លោក Tedros បន្ថែមថា នៅក្នុងរយៈពេលដែលមិនទាន់មានវ៉ាក់សាំង ប្រ​ទេសទាំងឡាយគួរតែប្រើប្រាស់វិធានការដែលខ្លួនកំពុងអនុវត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19។

គួរជម្រាបថា គណៈកម្មការសុខាភិបាលចិនបានបញ្ចេញនូវរបាយការណ៍ថ្មី នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះដោយប​ញ្ជា​​​ក់ថា ចំនួនមនុស្សស្លាប់ដោយសារវី​រុ​ស​ខូវីដ ១៩ (កូរ៉ូណាថ្មីថ្មី ឬ Covid-19) បានកើនឡើងដល់១,១១៣នាក់ និងឆ្លងជាង​៤​៤​,​២​​​​០០នាក់ ៕

 
 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 164 នាក់

ម្សិលមិញ 296 នាក់

សរុប 261690 នាក់